ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន


Vedan Group ត្រូវបានបង្កើតឡើងនៅតៃចុងតៃវ៉ាន់ក្នុងឆ្នាំ ១៩៥៤។ បច្ចុប្បន្ន គឺជាក្រុមហ៊ុននាំមុខគេក្នុងចំណោម១០០ ឧស្សាហកម្មជីវឧស្ម័ននិងចំណីអាហារ ក្នុងតៃវ៉ាន់ និងជារោងចក្រផលិតប៊ីចេងដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ Vedan Group គឺជាអ្នកនាំមុខនៃអាស៊ីដអាមីណូដែលមានជាតិ fermentation ផលិតផលបន្ថែមក្នុងចំនីអាហារ និងផលិតផលឧស្សាហកម្មម្សៅដំឡូងក្នុងតំបន់អាស៊ី។ផលិតផលទាំងនោះត្រូវបានលក់ទៅកាន់ប្រទេសវៀតណាម អាស៊ាន ចិន ជប៉ុន តៃវ៉ាន់ និងបណ្តាប្រទេសអឺរ៉ុប។ ភាគច្រើននៃផលិតផលរបស់ Vedan Group ត្រូវបានលក់ក្រោមម៉ាកផលិតផល ” Vedan ” ។

នៅឆ្នាំ ១៩៩១ Vedan Group បានបង្កើត Vedan វៀតណាម ជាមូលដ្ឋានផលិតកម្មសំខាន់នៅប្រទេសវៀតណាម ។ ស្របពេលអាជីវកម្មបន្តការរីកចម្រើនទំហំផលិតកម្មក៏រឹតតែបន្តការកើនឡើង។ បច្ចុប្បន្នគឺជារោងចក្រផលិតប៊ីចេងធំជាងគេនៅអាស៊ីអាគ្នេយ៍។ Vedan វៀតណាម គឺជាអ្នកផ្គត់ផ្គង់ផលិតផលឧស្សាហកម្មម្សៅដំឡូងធំជាងគេនៅប្រទេសវៀតណាម។ នៅឆ្នាំ ២០០៣ Vedan International ត្រូវបានចុះបញ្ជីក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុង។

ទីផ្សារកម្ពុជាគឺជាប្រទេសសំខាន់មួយសម្រាប់ Vedan Group ធ្វើជាបណ្តាញទីផ្សារអាស៊ាន។ ដើម្បីធ្វើឱ្យទីផ្សារកម្ពុជាកាន់តែរីកចម្រើន ក៏បានបង្កើតក្រុមហ៊ុន វីដានអ៊ិនធើណេសិនណល (ខេមបូឌា)ឯ.ក នៅក្នុងឆ្នាំ ២០១៨ ។

Cool Timeline

2018
July 29

2018

  • ក្រុមហ៊ុន វីដាន អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក. ត្រូវបានបង្កើតឡើងជាផ្លូវការ។
2015
July 29

2015

  • វីដាន តៃវ៉ាន់ទទួលបានវិញ្ញបនបត្រ “ប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ OHSAS18001: 2007 CNS15506: 2011”
  • រោងចក្រផលិតអាហារចំអិនបានភ្លាមៗ និងរោងចក្រផលិតភេសជ្ជៈវីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រ ISO 22000 និង HACCP
2014
July 29

2014

  • ផលិតផល MSG របស់ វីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារអន្តរជាតិ SGS FSSC 22000 និង HACCP ។
2011
July 29

2011

  • រោងចក្រផលិតអាហារចំអិនបានភ្លាមៗ និងរោងចក្រផលិតភេសជ្ជៈវីដាន តៃវ៉ាន់ទទួលបានវិញ្ញាបនបត្រ ISO 22000 និង HACCP
  • វីដាន វៀតណាមទទួលបានវិញ្ញបនបត្រ ប្រព័ន្ធគ្រប់គ្រងផលិតកម្ម FSSC22000: 2010
2006
July 29

2006

  • ក្រុមហ៊ុនវីដាន ជីវបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង។
  • ក្រុមហ៊ុនវីដានវៀតណាមទទួលបានពានរង្វាន់ជាក្រុមហ៊ុនវិនិយោគទុនបរទេសដ៏ឆ្នើមរបស់ Saigon Times ឆ្នាំ 2006
2004
July 29

2004

  • វីដាន វៀតណាម បានទទួលពានរង្វាន់នាយករដ្ឋមន្ត្រីផ្នែកគុណភាពថ្នាក់ជាតិរបស់វៀតណាមក្នុងឆ្នាំ 2002
2003
July 29

2003

  • វីដាន អ៊ិនធើណេសិនណល ខូ អិលធីឌី ត្រូវបានឡើងផ្សារភាគហ៊ុន SEHK ។
2000
July 29

2000

  • វីដាន សៀងហៃ ទទួលបានវិញ្ញាបនបត្រ ISO9002
  • វីដានវៀតណាមទទួលបានពានរង្វាន់ពលកម្ម ចំណាត់ថ្នាក់ទី3 ដែលត្រូវបានប្រគល់ជូនដោយប្រធានាធិបតី។
1996
July 29

1996

  • ក្រុមហ៊ុន ម៉ៅថៃហួត (សៀមិន) ត្រូវបានបង្កើតឡើង
  • វីដានតៃវ៉ាន់ បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចំនួន 110 ដោយជាប់ចំណាត់ថ្នាក់ទី 1 ក្នុងការលក់ MSG នៅទូទាំងពិភពលោក។
1994
July 29

1994

  • ក្រុមហ៊ុន វីដាន វៀតណាម អ៊ីនធើប្រាយ (Vedan Vietnam Enterprise Co, Ltd) បានចាប់ផ្តើមផលិតកម្មខ្នាតធំរបស់ខ្លួន
1992
July 29

1992

  • ក្រុមហ៊ុន វីដានវៀតណាម អ៊ីនធើប្រាយ ខូ អិលធីឌី ត្រូវបានបង្កើតឡើងជាផ្លូវការ
  • ក្រុមហ៊ុន សៀងហៃ វីដាន អ៊ីនធើប្រាយ ត្រូវបានបង្កើតឡើង
1989
July 29

1989

  • រោងចក្រផលិតភេសជ្ជៈ វីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រ FDA ពីសហរដ្ឋអាមេរិកដែលជារោងចក្រដំបូងគេនៅតៃវ៉ាន់
1987
July 29

1987

  • ការិយាល័យ វីដាន ហុង កុង ត្រូវបានបង្កើតឡើងជាផ្លូវការ
1986
July 29

1986

  • វីដាន តៃវ៉ាន់បានក្លាយជាក្រុមហ៊ុនផលិត MSG ដ៏ធំបំផុតនៅក្នុងពិភពលោកទាក់ទងនឹងផលិតកម្មប្រចាំខែ
1985
July 29

1985

  • វីដានតៃវ៉ាន់បានបង្កើតរោងចក្រផលិតភេសជ្ជៈ
1972
July 29

1972

  • ក្រុមហ៊ុន Vedan Industry Co., Ltd ត្រូវបានប្តូរឈ្មោះជាក្រុមហ៊ុន Vedan Enterprise Co., Ltd.
1962
July 29

1962

  • រោងចក្រ Ve Cheng Food Factory ត្រូវបានប្តូរឈ្មោះជាក្រុម ហ៊ុន Ve Cheng Food Industry Co., Ltd.
1961
July 29

1961

  • ក្រុមហ៊ុន Xie Cheng Food Industry Co,. Ltd ត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ ហើយវិធីសាស្ដ្របំលែងត្រូវបានណែនាំឱ្យប្រើសម្រាប់ផលិតកម្ម MSG។
1954
July 29

1954

  • ក្រុមហ៊ុន Ve Cheng Food ត្រូវបានបង្កើតឡើងនៅ Shalu Beishi តៃវ៉ាន់។ ផលិតកម្ម MSG បានចាប់ផ្តើម