គោលនយោបាយគុណភាព និងសុវត្ថិភាពចំណីអាហារ
រាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនវីដាន អ៊ិនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី លក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានផលិត និងផ្គត់ផ្គង់ដោយក្រុមហ៊ុនវីដានវៀតណាម ឬដៃគូរបស់ខ្លួន។
ក្រុមហ៊ុនវីដានវៀតណាមមានគោលនយោបាយស្តីពីគុណភាព និងសុវត្ថិភាពចំណីអាហារដូចខាងក្រោម៖
“ការគ្រប់គ្រងគុណភាពគ្រប់ជ្រុងជ្រោយ សុវត្ថិភាពចំណីអាហារ និងការពេញចិត្តរបស់អតិថិជន”
ដើម្បីសម្រេចគោលនយោបាយសុវត្ថិភាពចំណីអាហារខាងលើ ក្រុមហ៊ុនវីដានវៀតណាមបានអនុវត្តវិធានការចំនួន 5 ដូចខាងក្រោមនេះ៖
- បង្កើត ថែរក្សា និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO 22000 ។
- ធ្វើការកត់ត្រាជាឯកសារ និងកំណត់ត្រាសម្រាប់ការគ្រប់គ្រងក៏ដូចជាការពិនិត្យជាប្រចាំ។ ការវាស់វែងដែលមិនសមស្របត្រូវបានកែតម្រូវហើយរក្សាទុកទៅក្នុង PDCA ( ធ្វើផែនការ-អនុវត្ត- ត្រួតពិនិត្យ-កែតម្រូវ) ដើម្បីធ្វើការកែលម្អជាបន្តបន្ទាប់។
- ធ្វើការវិនិយោគនៅក្នុងរោងចក្រ និងទីកន្លែងសេវាកម្មឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៃការលក់។
- GMP (ការអនុវត្តផលិតកម្មល្អ) សម្រាប់ អាហារត្រូវបានបង្កើតឡើងដោយផ្អែកលើការប្រាស្រ័យទាក់ទងខាងក្នុង និងខាងក្រៅដែលមានលក្ខណៈល្អប្រសើរ ការគ្រប់គ្រងប្រព័ន្ធ ក៏ដូចជាច្បាប់HACCP ដែលធានាថាចំណីអាហារដែលផ្តល់ដោយក្រុមហ៊ុនរបស់យើងខ្ញុំបានបំពេញតាមស្តង់ដារ សុវត្ថិភាពជាតិ និងអន្តរជាតិ ។
- តាមរយៈការអប់រំ និងការបណ្តុះបណ្តាល បុគ្គលិកទាំងអស់របស់យើងខ្ញុំ អាចធ្វើការឆ្ពោះទៅរកគោលដៅនេះបាន។
វិញ្ញាបនបត្របញ្ជាក់គុណភាព